មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យនិស្សិតខ្មែរទៅរៀននៅប្រទេសចិន

ប្រភព៖ វិទ្យុមិត្តភាពកម្ពុជាចិន ២៦ មករា ឆ្នាំ២០១៨

ភ្នំពេញ៖មន្ត្រីខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យនិស្សិតខ្មែរដាក់ពាក្យទៅរៀននៅមហាវិទ្យាល័យល្បីៗនៅប្រទេសចិនឲ្យបានច្រើន ដើម្បីទទួលបានចំណេះដឹង ខ្ពស់លើជំនាញនានាជាពិសេសភាសារចិដែលឈានពង្រឹកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែល្អប្រសើរទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

ក្នុងឱកាសជួបពិភាក្សារការងារជាមួយសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានារបស់ចិន និងអតីតឯអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានារសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១៨ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុក ស៊ី ផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ស្របពេលដែលប្រទេសចិនបានផ្តល់អាហារូបករណ៍ដល់ប្រទេសជាប់ដងទន្លេមេគង្គក្នុងនោះមានប្រទេសកម្ពុជាផងនោះ គឺនិស្សិតកម្ពុជាត្រូវតែមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការដាក់ពាក្យទៅរៀននៅមហាវិទ្យាល័យនានារបស់ចិនដើម្បីក្លាយជាធនធានមនុស្សដែលមានសក្តានុលសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

សំឡេង៖ “តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គឡានឆាចិនបានផ្តល់អាហារូបករណ៍ច្រើន ពេលនិស្សិតយើងចេះភាសារចិនច្រើនជាផ្នែកមួយពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ។ ម្យ៉ាងវិញទៀតទៅថ្ងៃអនាគត់វាជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សេដ្ឋកិច្ច និងសេដ្ឋកិច្ច ងាយស្រួលរកការងារធ្វើចេះភាសារចិនមិនខាតទេ”។

លោក Chu Shulong សាស្រ្តានៃសាកលវិទ្យាល័យឈាងហ័រប្រទេសចិនបានគាំទ្រឲ្យនិស្សិតខ្មែរទៅរៀននៅប្រទេសចិនកាន់តែច្រើនដើម្បីធ្វើឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិកាលើគ្រប់វិស័យនៃប្រទេសទាំងពីរកម្ពុជា-ចិនកាន់តែរឹងមាំពីមួយជំនាន់ទៅមួយជំនួបទៀត។
លោកបញ្ជាក់ថា ប្រទេសចិនមានសាលាល្អៗ និងសាស្រ្តាចារ្យជាច្រើនសម្រាប់បង្រៀនដល់និស្សិតឲ្យកា្លយជាធនធានមនុស្សដែលពូកែក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

គួបញ្ជាក់ថា បើតាមការអោយដឹងពីឯកឧត្តម សុកស៊ីផាន់ណា គណប្រតិភូចិនដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ ភាគច្រើនជាអតីតឯកអគ្គរដ្ឋទូចិនប្រចាំកម្ពុជា ហើយនឹងសាស្រ្តាល្បីៗមកពីសាកលវិទ្យាល័យរបស់ចិន ។គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងយល់ស្រាវជ្រាវពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជា និងចិនឲ្យកាន់ស្អិតរមួតដូចដែលប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំពុងតែអនុវត្តន៍តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

Related Items